សេចក្តីសម្រេច ស្ដីពី ការបន្តបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា (តំបន់ក្រហម) (តំបន់លឿងទុំ) និង (តំបន់លឿង)។
នេះបើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការនៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ សេចក្តីសម្រេចនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីម៉ោង ០០:០០ ចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានសម្រេចយ៉ាងដូច្នេះថា៖ ប្រការ១៖ បន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល៧ (ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។
ប្រការ២ កំណត់ថា ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ត្រូវបានបែងចែកជា (តំបន់ក្រហម) (តំបន់លឿងទុំ) និង (តំបន់លឿង)។
👉 តំបន់ក្រហម សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវដ-១៩ ក្នុងសហគមន៍។
👉 តំបន់លឿងទុំ សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
👉 តំបន់លឿង សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ការកំណត់ភូមិសាស្រ្តណាមួយក្នុងតំបន់បិទខ្ទប់ ជា តំបន់ក្រហម តំបន់លឿងទុំ ឬ តំបន់លឿង ត្រូវធ្វើឡើងដោយសេចក្តីសម្រេច របស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងរបស់អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល។
សូមអានសេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាលនៅខាងក្រោមនេះ៖
សរសេរដាក់ក្នុង Blogger ដោយ: Khat Sokkim / Kum Elizabeth ( ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ )