Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ចំណុច ៤ យ៉ាងដែលម៉ាក់ប៉ាគួរតែដឹង មុននិងនាំកូនទៅពេទ្យអំឡុងផ្ទុះកូវីដ-១៩

 យើង​បានដឹង​ស្រាប់​ហើយ​ថា ចង់​ទៅ​ណា​មក​ណា​អំឡូង​ពេល​ផ្ទុះ កូវីដ-១៩ ពិបាក​បន្តិច​ ដោយ​សារហានិភ័យ​ក្នុង​ការ​ឆ្លង​។ បើ​តាម​ការ​ណែនាំ​ពី​ក្រសួង​សុខាភិបាល បើ​ពុំ​ចាំ​បាច់ កុំ​ចេញ​ពី​ផ្ទះ​ឲ្យ​សោះ តែ​ចៃដន្យ បើ​កូន​យើង​ឈឺ មាន​អាការៈ​មិន​ស្រួល ចង់​នាំ​កូន​ទៅ​ពេទ្យ យើង​គួរ​ធ្វើម៉េចល្អ? ខាង​ក្រោម​នេះ ជា​អ្វី​ដែល​ម៉ាក់​ប៉ា​គួរ​តែដឹង ដើម្បី​ត្រៀម​ខ្លួន មុន​ពេលយកកូនទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ។


១. សួរ​មន្ទីរពេទ្យ​ពី​ការ​ប្រុង​ប្រយ័ត្ន​សុវត្ថិភាព

 មន្ទីរពេទ្យ ក៏​ដូច​ជា​ការិយាល័យ​គ្រូពេទ្យច្បាស់​ជា​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សុវត្ថិភាព​សុខភាព​របស់​អ្នក​ជំងឺ​នីមួយ​ៗ​ហើយ។ ប៉ុន្តែបើ​យើង​មាន​ចម្ងល់​ពាក់​ព័ន្ធ​នឹង​វិធានការ​ការពារ​របស់​ខាង​មន្ទីរពេទ្យ ឬ​គ្លីនិកយើង​គួរ​តែ​ខល​ទៅ​សួរ​ព័ត៌មាន​ជាមុន។ វិធាន​ការ​ការពារ​របស់​មន្ទីរពេទ្យ​ភាគ​ច្រើន​មាន​ដូច​ជា៖

-គ្រប់​បុគ្គលិក​ត្រូវ​ពាក់​ឯក​សណ្ឋាន​ការពារ​ត្រឹម​ត្រូវ

-តម្រូវ​ឲ្យ​អ្នក​ជំងឺ និង​អ្នក​កំដរ​ពាក់​ម៉ាស​ក្នុង​ទីធ្លា​មន្ទីរពេទ្យ

-កំណត់​ចំនួន​អ្នក​ជំងឺ​ដែល​ត្រូវ​ពិនិត្យ​ក្នុង​មួយ​ថ្ងៃ។ល។

២. ជួប​ជាមួយ​គ្រូពេទ្យ​តាម​ទូរស័ព្ទ បើ​អាច

 នៅ​តាម​មន្ទីរពេទ្យ​ច្បាស់​ជា​មាន​វិធានការ​ការពារ​សុវត្ថិភាព​សុខភាព​របស់​មនុស្ស​គ្រប់​រូប​ដែល​ចេញ​ចូល​មន្ទីរពេទ្យ​ហើយ។ ប៉ុន្តែ យើង​អាច​សាក​សួរ​​មន្ទីរពេទ្យ ឬ​គ្លីនិក ថា​តើ​មាន​ផ្ដល់​សេវា​ពិនិត្យ​មើល​ស្ថានភាព​សុខភាព​តាម​រយៈ​អនឡាញ​ដែរ ឬ​អត់? ចំពោះ​ជំងឺ​ទូទៅ​មួយ​ចំនួន អាច​ពិនិត្យ​មើល​តាម​រយៈ​អន​ឡាញ​បាន​ដូចជា អាលែកហ្ស៊ី ផ្ដាសាយ​ធម្មតា កន្ទួល រមាស់ ឬ​ឆ្លង​មេរោគ​លើ​ស្បែក។ល។

៣. ពាក់​ម៉ាស់ និង​លាង​ដៃ

 មធ្យោបាយ​មួយ​ចំនួន​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ឆ្លង​វីរុស កូវីដ-១៩ ក៏​សាមញ្ញ​បំផុត​ដែរ នោះ​គឺ​ការ​ពាក់​ម៉ាស់ និង​ការ​លាង​ដៃ​ជាមួយ​សាប៊ូ ទឹកស្អាត ឬ​ប្រើ​អាល់កុល ឬ​ជែល​លាង​ដៃ។ ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា កូន​ៗ​របស់​យើង ( អាយុ​២ឆ្នាំ​ឡើង​ទៅ ) ពាក់​ម៉ាស់​ពេល​ទៅ​ជួប​គ្រូពេទ្យ និង​លាង​ដៃ​បាន​ញឹក​ញាប់។


៤. រៀប​ចំ​ខ្លួន​សម្រាប់​ការ​ជួប​ពេទ្យ

 មិន​ថា​យើង​ណាត់​ជួប​ពេទ្យ​ដោយ​ផ្ទាល់ ឬ​តាម​រយៈ​អន​ឡាញ​ទេ យើង​គួរ​តែ​ត្រៀម​សំណួរ ឬ​កត់​ទុក​បញ្ហា​ដែល​ធ្វើ​ឲ្យ​យើង​បារម្ភ​ជា​មុន ដើម្បី​បង្ការ ការ​ភ្លេចរាល់ចម្ងល់ ឬ​សំណួរ​សំខាន់​អ្វី​មួយ​ទាក់​ទង​នឹង​ជំងឺ និង​កាការថែទាំកូន៕

ប្រភព: Hello Krupet
ពីមុន / Previous បន្ទាប់ / Next