Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ក្រសួងសុខាភិបាលរួមគ្នាជាមួយក្រសួងយុត្តុធ៍ម​ នឹងធ្វើសន្និសីទសារព័ត៌មានស្ដីពី ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

 ក្រសួងសុខាភិបាលសូមគោរពជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រសួងសុខាភិបាលរួមគ្នាជាមួយក្រសួងយុត្តុធម៌​ នឹងធ្វើសន្និសីទសារព័ត៌មានស្ដីពី (ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត) ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង​ ០៩:០០នាទីព្រឹក នៅទីស្ដីការក្រសួងសុខាភិបាល។


សន្និសីទសារព័ត៌មាននេះ​ នឹងមានការអញ្ជេីញចូលរួមដោយឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម កើត រិទ្ឋ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ អាស្រ័យហេតុនេះសូមសាធារណជន​ មេត្តាជ្រាបជាព័ត៌មាន​។​ សូមអរគុណ។ 

លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល

ប្រភព: ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

ពីមុន / Previous បន្ទាប់ / Next