Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

លោក ត្រាំ នឹងវិលមកព្យាបាលនៅសេតវិមានវិញបើសុខភាពបន្តល្អប្រសើរ


សហរដ្ឋអាមេរិក ÷ ក្រោយពីចូលមន្ទីរពេទ្យ ២ យប់មកក្រុមគ្រូពេទ្យរបស់ ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ អះអាងនាថ្ងៃទី ៤ តុលា ថាប្រធានាធិបតី ដែលឆ្លងជំងឺ កូវីដ-១៩ នឹងអាចវិលត្រឡប់មកកាន់ សេតវិមាន បន្តការព្យាបាលនៅ ទីនោះចាប់ពីថៃ្ងទី ៥ តុលា ទៅប្រសិនបើសុខភាពរបស់លោកបន្តល្អប្រសើរ ។

គ្រូពេទ្យប្រធានាធិបតី លោក SEAN CONLEY បានឲ្យដឹងនៅមន្ទីរពេទ្យយោធា WALTER REED ថាសុខភាពរបស់ លោក ត្រាំ បានធ្លាក់ចុះដុនដាបកាលពីថ្ងៃទី ២ តុលា នៅសេតវិមានរហូតដល់ ថ្នាក់ប្រើ អុកស៊ីហ្សែន ជំនួយក្នុងរយៈពេលប្រមាណជា ១ ម៉ោង ។ ប្រធានាធិបតី អាយុ ៧៤ ឆ្នាំក៏មានអាកា រៈគ្រុនក្ដៅ និងក្អក ហើយទីបំផុតត្រូវប្រញាប់ បញ្ជូនមកកាន់មន្ទីរពេទ្យនាយប់ថ្ងៃទី ២ តុលា ។

វេជ្ជបណ្ឌិតរូបនោះបន្តថាខ្ញុំមានការបារម្ភខ្លាចសុខភាព ប្រធានាធិបតី ចុះដុនដាបឆាប់រហ័សដូច្នេះ ខ្ញុំស្នើដល់ ប្រធានាធិបតី ឲ្យប្រើ អុកស៊ីហ្សែ នជំនួយ ។ លោកអះអាងទៀតថាប៉ុន្តែ លោក ត្រាំ មិនដង្ហក់ឡើយ ។ លោក វេជ្ជបណ្ឌិត បានទទួលស្គាល់ថា លោក មិនលាតត្រដាងពីឧប្បត្តិហេតុនោះនាគ្រាដំបូងដើម្បីសម្ដែង រូបភាពសុទិដ្ឋិនិយម ។ ទោះបីយ៉ាងណា នាយកខុន្ទ កាល័យ ប្រធានាធិបតី លោក MARK MEADOWS ពេលនោះបានប្រាប់ដល់បណ្ដាអ្នកកាសែតថា ២៤ ម៉ោងមុននេះពិតជាពេលគួរឲ្យបារម្ភខ្លាំងបំផុត។ នាថ្ងៃទី៣ តុលា ក្រុមគ្រូពេទ្យបានឲ្យប្រធានាធិបតីប្រើថ្នាំទី៣ គឺថ្នាំ DEXAMETHASONE ជាថ្នាំមានប្រសិទ្ធភាពប្រឆាំង រូបភាព ធ្ងន់ធ្ងរ នៃ កូវីដ-១៩ បន្ថែមលើថ្នាំប្រឆាំង វីរុស REMDESIVIR ដែលឲ្យលោកប្រើតាំងពីថ្ងៃទី២ ខែតុលា មក ។ ក្រុមគ្រូពេទ្យ ប្រធានាធិបតីនិយាយថារៀបចំសម្រាប់ការវិលត្រឡប់របស់ លោក ត្រាំ មកកាន់សេតវិមានវិញបន្តការព្យាបាលនៅ ទីនោះជាពិសេសបន្តប្រើថ្នាំ REMDESIVIR ចាក់តាមសរសៃរយៈពេល ៥ ថ្ងៃទៀត ។

ទោះបីយ៉ាងណា គ្រូពេទ្យ ប្រធានាធិបតី បដិសេធ មិននិយាយពីស្ថានភាព សួត របស់លោក ត្រាំ ឡើយដែលនោះជាបញ្ហាចោទមួយធ្ងន់ដែរចំពោះ ប្រធានាធិបតី សហរដ្ឋអាមេរិក ។ លោកគ្រាន់តែពោលថាយើងតាមដានពិនិត្យហ្មត់ចត់ ប្រមុខ សេតវិមាន ផ្ទាល់ខិតខំបង្ហាញពលរដ្ឋអាមេរិ ក ពីស្ថានភាពសុខភាព របស់លោក ដោយផ្សាយរូបភាពនានាពី លោក បន្តធ្វើការក្នុងមន្ទីរពេទ្យ និងមានផ្សាយវីដេអូមួយតាម TWITTER កាលពីយប់ថ្ងៃទី៣ ខែតុលា ថារូបលោកចាប់ផ្ដើមវិលទៅរកភាពល្អប្រសើរវិញហើយ ។ លោកថាគេមិនដឹងចំពោះអ្វីដែលកើតមាននាប៉ុន្មានថ្ងៃខាងមុខទៀតឡើយតែខ្ញុំសន្មត់ថានោះជាការធ្វើតេស្តដោយពិតប្រាកដ ។ លោក ត្រាំ បានចេញក្រៅមន្ទីរពេទ្យកាលពីថ្ងៃទី ៤ ខែតុលា ជិះតាមរថយន្ត ដើម្បីសម្ដែងការគោរពចំពោះបណ្ដាអ្នកគាំទ្រលោក នៅខាងក្រៅ ពេទ្យមុនពេលវិលមកកាន់ មន្ទីរពេទ្យ វិញ ។ ពេលនោះលោកថា លោកយល់ដឹងកាន់តែច្រើនហើយពី កូវីដ-១៩ ។

ការចេញក្រៅរបស់ លោក ត្រាំ នោះនាំឲ្យមានការភ្ញាក់ផ្អើល និងការរិះគន់ពីសំណាក់បណ្ដាអ្នកជំនាញការខាងសុខាភិបាល ។ បណ្ដាអ្នករិះគន់ និយាយថាបែបនោះបណ្ដាលឲ្យមានគ្រោះថ្នាក់ ជាពិសេស ដល់បណ្ដាភ្នាក់ងារសម្ងាត់តាមការពារប្រធានាធិបតី ដែលពួកគេត្រូវធ្វើ ចត្តាឡីស័ក ១៤ ថ្ងៃដោយឥតប្រយោជន៍ ។

ចំណែកគូប្រជែង លោក ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតី លោក JOE BIDEN ធ្វើតេស្តឃើញ លទ្ធផលអវិជ្ជមាន នៃវីរុស ។ លោកកាលពីសប្ដាហ៍ មុនបានចូលរួមក្នុងការជួបដេញដោលគ្នាតាមទូរទស្សន៍លើកដំបូងជាមួយ លោក ត្រាំ ដោយមិនមានពាក់ម៉ាសពេលដេញដោលគ្នា ៕







ប្រភព: Khmer Make


ពីមុន / Previous បន្ទាប់ / Next