ការអានពីប្រវត្តិសាស្រ្ត មានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ ដើម្បីកំណត់ស្គាល់ច្បាស់ពីមុខមិត្តនិងសត្រូវ ស្គាល់នូវចំណុចខ្លាំងនិងចំណុចខ្សោយរបស់សត្រូវ អ្វីដែលសំខាន់ជាងនោះទៅទៀតគឺ អាចយល់ច្បាស់ពីមនោគមន៍វិជ្ជារបស់សត្រូវ ដែលតែងតែធ្វើមកលើយើង។
ប្រវត្តិសង្ខេបនៃជនជាតិយួន
ជនជាតិយួន មានឈ្មោះដើមថា យូវ៉េ ឫណាំវៀត មានពូជអម្បូរនៅក្នុងពូជម៉ុងហ្គោល មានដើមកំណើតនៅក្នុងប្រទេសចិនដីគោលសព្វថ្ងៃនេះ គឺរស់នៅម្ដុំខាងត្បូងក្រុងសៀងហៃ លើដីទំនាបនៃទន្លេយ៉ងសេ មិនមែនជាជនជាតិដែលមានដើមកំណើតនៅក្នុងតំបន់ឥណ្ឌូចិននោះទេ។ ដោយមានចម្បាំង ជាមួយនឹងពួកចិនផង និងមានហេតុផលផ្សេងៗទៀត ជនជាតិយួន ក៏ធ្វើដំណើរឆ្ពោះមកទិសខាងត្បូង។ ពួកនេះបានតាំងនៅដំបូងលើទំនាបនៃទន្លេក្រហម ឬតុងកឹង ដែលមានរាជធានីឈ្មោះដុងគិញ ក្រោយមកទៀតគេថា ហាន់ណូយ ។ លុះដល់ឆ្នាំ៩៣៩ ទើបយួនបានមកតាំងស៊ប់នៅក្នុងដែន តុងកឹង នេះដែលគេនិយមហៅថា បាក់គី ( ដីតុងកឹង មានពួកម៉េវ , ថៃ , ម៉ន។ល។ រស់នៅមុនជនជាតិយួន )។ ដោយដីតុងកឹង ឬ បាក់គី ចង្អៀតពេក ពួកជនជាតិយួន ក៏ធ្វើចម្បាំងពង្រីកទឹកដីរបស់ខ្លួន មកលើប្រទេសចាម ( ចម្ប៉ា ) ដែលនៅខាងត្បូងតុងកឹង ដើម្បីនឹងយកនគរចាម នេះបាន យួនប្រើពេលពីឆ្នាំ៦០៥ រហូតដល់ឆ្នាំ១៦៩៧ សរុបគឺស្មើ១០៩២ឆ្នាំ។ ទីក្រុងពិជ័យ ដែលជារាជធានីនៃប្រទេសចាម ត្រូវពួកយួនយកបាននៅក្នុងឆ្នាំ ១៤៧០។ ពេលបាននគរចាមនេះ យួនឲ្យឈ្មោះថា អណ្ណាម ឬ ទ្រុងគី ដែលមានរាជធានីឈ្មោះ ក្រុងវ៉េ។ ដោយឃើញដីខ្មែរនៅម្ដុំកម្ពុជាក្រោម មានជីជាតិល្អ ជនជាតិយួន ក៏ចាប់ផ្ដើមពង្រើកទឹកដីរបស់ខ្លួនមកលើកន្លែងនោះទៀត។ ដើម្បីបានសម្រេចយួនត្រូវប្រើពេលពីឆ្នាំ១៦១៨ រហូតដល់ឆ្នាំ១៩៤៩ គឺស្មើនឹងរយ:ពេល ៣៣១ ឆ្នាំ។ ដីខ្មែរនៅកម្ពុជាក្រោមនេះ យួនឲ្យឈ្មោះហៅថា កូសាំស៊ីន ឬណាំគី ដែលមានក្រុងព្រៃនគ រ( យួនហៅថា សៃហ្គន ) ជារាជធានី។
ដូច្នេះ យើងឃើញថាជនជាតិយួនអាច សន្សំ តាំងពីគ្មានដីមួយដុំនៅ ១០០ឆ្នាំមុនគ.ស លុះត្រាតែបានដីយ៉ាងធំទូលាយរហូតដល់ពេលសព្វថ្ងៃនេះ តែមហច្ឆិតារបស់យួនក៏នៅតែបន្ត ចង់លេបយកប្រទេសខ្មែរនិងប្រទេសឡាវ បង្កើតជាប្រទេសឥណ្ឌូចិន ខ្មែរ.យួន.ឡាវ ជាប្រទេសតែមួយថែមទៀត។
ប្រភព ÷ ជីវិត ជាទុក្ខ