Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

Nokia 5.3 បានចេញលក់ជាផ្លូវការនៅលីទីផ្សារប្រទេសកម្ពុជាយើងហើយ ជាមួយនិងតម្លៃ 165 ដុល្លារប៉ុណ្ណោះ


Nokia 5.3 គឺជាស្មាតហ្វូនជំនាន់ថ្មីមួយរបស់ក្រុមហ៊ុន HMD Global ដែលត្រូវបានរចនាឡើងយ៉ាងពិសេស ជាមួយនឹងរូបរាងកាន់តែឡូយ និងមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។




ស្មាតហ្វូនស៊េរី​ថ្មីមួយនេះមានកាមេរ៉ាមុខចំនួនមួយគ្រាប់ជាម៉ូដដំណក់ទឹកទំហំ 8MP ដែល​មាន​កម្រិត​ Aperture f/2.0។​ ចំណែកឯផ្នែក​ខាងក្រោយ​របស់​វា​វិញ​គឺ​មាន​កាមេរ៉ា​សរុបចំនួន 4 គ្រាប់ ដែលមានការឌីស្សាញរូបរាងមូលខុសប្លែកពីគូប្រជែងនានា។ កាមេរ៉ាគោលរបស់ស្មាតហ្វូននេះ គឺមានទំហំ 13MP ដែល​មាន​កម្រិត​ Aperture f/1.8 និងគ្រាប់ទីពីរ គឺមានទំហំ 5MP ជាលេន​ Ultra-wide រីឯគ្រាប់ទីបី និងទីបួនមានទំហំ 2MP ជាប្រភេទឡេន​ Macro shots និង Depth Sensing




ហេីយ​កាមេរ៉ាទាំងបួនគ្រាប់របស់ Nokia 5.3 នេះដែរគឺអាចថតរូបភាព និងវីដេអូ ដាក់ក្នុងបណ្តាញសង្គម បានម៉ាអេម។ អ្វីដែលពិសេសនៅលើកាមេរ៉ានេះគឺថា​ Nokia 5.3 បាន​ភ្ជាប់ជាមួយនឹងមុចងារ Night Mode ដែល​អាចផ្តល់អោយអ្នកប្រើប្រាស់ធ្វើការថតរូបនៅពេលយប់បានយ៉ាងច្បាស់។

បេីយេីងក្រឡេកទៅមេីលលក្ខណះទូទៅរបស់វាវិញគឺថា Nokia 5.3 មានអេក្រង់ទំហំ 6.55 អ៊ីង ជាប្រភេទ​ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត​ HD+ ហេីយ​វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 មានរ៉េមទំហំ 4GB និងមានអង់ផ្ទុក​ទិន្នន័យ​ទំហំ 64GB ហើយអាចបន្ថែម MicroSD Card ពីខាងក្រៅបានថែមទៀតផង។

Nokia 5.3 បាន​បំពាក់​មកជាមួយ​និង​បន្ទះឈីបរបស់ Qualcomm គឺ Snapdragon លេខ​ 665 និងមានថាមពលថ្មទំហំ 4000 mAh ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​ល្បេីនលឿនកម្រិតកំលាំង 10W។ ហើយក្រុមហ៊ុន Nokia បានអះអាងថា ថាមពលថ្មរបស់ Nokia 5.3 អាចប្រើប្រាស់បាន 2 ថ្ងៃឯណោះ។ ស្មាតហ្វូននេះ ត្រូវបានដាក់អោយដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 10 និងអាចអាប់ដែតទៅកាន់ Android 11 ឆាប់ៗខាងមុខនេះ។ សូមជំរាបថា ស្មាតហ្វូន Nokia គឺជាជម្រើសដ៏ឆ្លាតវៃបំផុតក្នុងការប្រើប្រាស់ ទាំងការធានាសុវត្ថិភាពខ្ពស់ ទាំងការអាប់ដេតទៅកាន់ Android OS ចុងក្រោយបំផុត និងធ្វើអោយស្មាតហ្វូនរបស់អ្នកកាន់តែល្អប្រសើរ និងឆ្លាតវៃ។




ស្មាតហ្វូន Nokia 5.3 បានចេញលក់ជាផ្លូវការនៅលីទីផ្សារប្រទេសកម្ពុជាយើងហើយ ជាមួយនឹងតម្លៃត្រឹមតែ 165 ដុល្លាប៉ុណ្ណោះ ហើយនឹងមានថែមជូន Original Case 007 មួយថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ គឺមានមានពីរពណ៌សម្រាប់អោយយើងជ្រើសរើស ក្នុងនោះរួមមានដូចជា ពណ៌ប្រផេះ និងពណ៌ផ្ទៃមេឃ។

ហើយអតិថិជនទាំងអស់ អាចរកជាវស្មាតហ្វូន Nokia 5.3 នេះបាននៅតាមបណ្តាហាងលក់ទូរស័ព្ទនានាដែលជាដៃគូរបស់ Nokia នៅទូទាំងប្រទេសកម្ពុជា ដូចជា SmartShop, BigPhone និង Bluetronic ផងដែរ ។ Nokia តែងតែនៅជាមួយអ្នកជានិច្ច! ទូរស័ព្ទ Nokia ល្អទាំងគុណភាព និងតម្លៃ។ សម្រាប់ព័ត៌មានលម្អិត អ្នកអាច ទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច ( KTH ) តាមរយៈទូរសព្ទលេខ÷ 012879 707។ សូមអរគុណ!




សូមចុចទស្សនាវីដេអូខាងក្រោមនេះ÷




ប្រភព÷ Electronic World Magazine


ពីមុន / Previous បន្ទាប់ / Next