Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០

ថ្ងៃនេះយេីង​ពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី​ទេ​ និង​មិនមានជាសះស្បេីយផងដែរ។
រហូតដល់ម៉ោង​ ០៨:០០​ ព្រឹក​ ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មីទេ​ដូច្នេះចំនួនសរុប​ ២៧៣នាក់​ដដែល​ ជាសះស្បេីយគ្មាន​ ចំនួនសំរាកនៅពេទ្យ​នៅសល់ ១០នាក់ ចំនួនជាសះស្បេីយសរុប​ចំនួន ២៦៣នាក់​​ និង ស្លាប់គ្មាន​។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។ ល។



យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ ខែមករា​ ឆ្នាំ២០២០​។ យេីងបានធ្វេីតេស្តចំនួន​  ៨៩៩៥៣ ស្មេីនឹង​ ៥៤១៨ ក្នុង១លាននាក់



ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥
http://covid19-map.cdcmoh.gov.kh


ប្រភព ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

ពីមុន / Previous បន្ទាប់ / Next