អ្នកនាង ចន ច័ន្ទលក្ខិណា បានចែកអំណោយ ( មូលនិធិសិល្បៈចាស់ជរា ) រួមមានអង្ករ និងថវិកា ជូនសិល្បករ-សិល្បការិនីផ្នែកល្ខោនបាសាក់ ដែលមានអាយុចាប់ពី ៥៥ ឆ្នាំឡើងទៅដែលបាត់បង់ចំណូលអំឡុងពេលជំងឺកូវីដ-១៩ ចំនួន ៥០ នាក់ដែលសុទ្ធតែជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។ ក្នុងនោះម្ចាស់ហាងពេជ្រចិន្តា បានធ្វើការឧបត្ថម្ភជាថវិកា ១,០០០ដុល្លារ និងតារាកំប្លែងអ្នកនាង ប៉េង ប៉ោះ បានធ្វើការឧបត្ថម្ភអង្ករចំនួន ២០០ គីឡូក្រាម និងក្រុមម៉ូតូខេត្តស្វាយរៀងបានធ្វើការឧបត្ថម្ភថវិកា ៥០ ដុល្លារដើម្បីចូលរួមក្នុងពិធីនេះផងដែរ។
សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមសូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ ( មូលនិធិសិល្បករចាស់ជរា ) ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ ម៉ឺនដុល្លារក្នុង ០១ ឆ្នាំ ក្នុងរយ:ពេល ០៥ ឆ្នាំ
- អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និង
- អ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មី
ដែលបានឧបត្ថម្ភ ថវិកាក្នុងមួយនាក់ ០៥ ម៉ឺនដុល្លារ ក្នុង ០១ ឆ្នាំក្នុងរយ:ពេល ០៥ ឆ្នាំដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។
____________________________
រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០
អរគុណសន្តិភាព
ប្រភព៖ Facebook Heng Loong