ថ្ងៃនេះយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មីទេ និងមានជាសះស្បេីយចំនួន ៤នាក់។
រហូតដល់ម៉ោង ០៨:០០ ព្រឹក ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទេដូច្នេះចំនួនសរុប ២៧៣នាក់ដដែល មានជាសះស្បេីយចំនួន ៤នាក់ ( ជនជាតិខ្មែរទាំងអស់ ) ចំនួនសំរាកនៅពេទ្យនៅសល់ ១០នាក់ ចំនួនជាសះស្បេីយសរុបចំនួន ២៦៣នាក់ និងករណីស្លាប់គ្មានទេ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច ដូច្នេះសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០។
យេីងបានធ្វេីតេស្តចំនួន ៨៦៦០៦ ស្មេីនឹង ៥២១៦ ក្នុង១លាននាក់។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
http://covid19-map.cdcmoh.gov.kh
ប្រភព ÷ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC



